ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! បុ...

អាសូរណាស់! បុរសម្នាក់បើករថយន្តទៅបុកម៉ូតូបុគ្គលិក មីក្រូហិរញ្ញវត្ថុ បណ្ដាលឲ្យរងរបួសធ្ងន់

0

ភ្នំពេញ: នៅវេលាម៉ោង ២​និង​ ២២រសៀល ថ្ងៃទី២​ ខែវិច្ឆកា ឆ្នាំ២១០៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវ ២៧១ ស្ថិតសង្កាតទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គង់ សុភី ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅផ្ទះជួល ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកមីក្រូហិរញ្ញវត្ថុ (របួសធ្ងន់)។
ជនបង្កឈ្មោះ អ៊ី វិបុល ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អ៊ុតសក់ រស់នៅភូមិទូលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែង ឃាត់ខ្លួនជនបង្ករួមទាំងវត្ថុតាង បញ្ជូនទៅប៉ុស្តិ៍នគបាលរដ្ឋាបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរ៉ុស្សី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.