ផ្ទះ ព័ត៌មានជាតិ ពលរដ្ឋសំណូមពរ...

ពលរដ្ឋសំណូមពរអធិការនគរបាលខណ្ឌឬស្សីកែវ ជួយមើលមន្ត្រីប៉ូលិសប៉ុស្តិ៍ និងលោកមេប៉ុស្តិ៍សង្កាត់គីទ្បូម៉ែត្រលេខ៦ផង បាត់ម៉ូតូ ទៅដាក់ពាក្យប្ដឹង មិនទទួល..

0

ភ្នំពេញ:​ ពលរដ្ឋ បានប្រាប់ Post News ថា នៅវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូត សង់ ០១០ ទុកនៅមុខផ្ទះទៅបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល សង្កាត់គីឡូម៉ែត្រលេខ៦ ពេលទៅដល់ ឃើញទាំងមន្ត្រីប៉ុស្តិ៍ និងលោកមេប៉ុស្តិ៍ ចេញមកបានត្រឹមតែសួរ ប៉ុន្តែមិនបានធ្វើកំណត់ហេតុ និងទទួលពាក្យបណ្ដឹង ពីជនរងគ្រោះនោះទេ ធ្វើឲ្យគាត់អស់សង្ឃឹមទៅលើសមត្ថកិច្ច ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់។

មួយរយ:ចុងក្រោយនេះ នៅក្នុងខណ្ឌឬស្សីកែវ សម្បូរចោរលួចជាញឹកញយ ក្នុងមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសពលរដ្ឋ បានសំណូមពរទៅលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង ជាក់ស្ដែងដូចជាករណីខាងលើនេះ កុំបណ្តែតបណ្ដោយឲ្យពលរដ្ឋរិះគន់ មិនដឹងជាគាត់ពឹងពីណាឲ្យជួយ បើជួបមន្ត្រី និងលោកមេប៉ុស្តិ៍ ធ្វើដូចជាទៅសុំភ្លើងទៀនអ៊ីចឹង។

សូមបញ្ជាក់៖ Post News មិនមានលេខទូរស័ព្ទមន្ត្រីប៉ូលិស និងលោកមេប៉ុស្តិ៍ ដើម្បីទាក់ទងសុំការស្រាយបានទេ ថាពិតជាដូចពលរដ្ឋរាយការណ៍ដែរឬយ៉ាងណា សារព័ត៌មានយើងរង់ចាំបំភ្លឺគ្រប់ពេល៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.