ផ្ទះ ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តមួយគ្រឿងបើកឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តបីគ្រឿងទៀត បុកគ្នាបន្តកន្ទុយរងការខូចខាត

0

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា ត្រង់ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវបេតុងក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបើកខាងមុខគេម៉ាក វ៉ុលវ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-3222 ខូចខាតកំណាត់ក្រោយ។
រថយន្តកណ្តាលម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-8927 ខូចខាតកំណាត់ក្រោយយ៉ាងដំណំ។
រថយន្តទី៣ម៉ាក លុចស៊ីស៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6986 ខូចខាតកំណាត់មុខ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងបីគ្រឿងខាងលើ បានបើកស្របទិសគ្នាពីត្បូងទៅជើង តាមបណ្តាយផ្លូវជាតិលេខ៦ ដោយរថយន្តវ៉ុលវ៉ូបើកខាងមុខគេ បន្ទាប់មករថយន្តម៉ាស្តា និងរថយន្តលុចស៊ីសបើកខាងក្រោយគេ ខណ:ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត បើកឆ្លងទ្រូវផ្លូវពីលិចទៅកើតរួចបត់ទៅជើងរថយន្តវ៉ុលវ៉ូ ក៏បន្ថយល្បឿន រថយន្តទី២ ក៏បន្ថយតាម ស្រាប់តែរថយន្តលុចស៊ី៣៣០ បើកក្នុងល្បឿនលឿនអកហ្ស៊ើជ្រុលបុករថយន្តម៉ាស្តាពីក្រោយ បណ្តាលឲ្យក្រពឹតខាងក្រោយយ៉ាងដំណំនិងរុលទៅបុករថយន្តវ៉ូលវ៉ូនៅខាងរងការខូចខាត ក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញវាស់វែងយកវត្ថុតាង ប៉ុន្តែភាគីទាំងបីភាគីសម្រួលគ្នាបញ្ចប់រឿង នៅកន្លែងដោយម្ចាស់រថយន្តលុចស៊ីសចេញថ្លៃជួសជុលការខូចខាតទៅរថយន្តម៉ាស្តា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.