ផ្ទះ ព័ត៌មានជាតិ បង្ក្រាបមុខសញ...

បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២លើក នៅស្រុកដំណាក់ចង្អើរ

0

កែប: នៅល្ងាចថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការនគរបាលស្រុកដំណាក់ចង្អើរ និងតាមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានពួនស្ទាក់ចាប់មុខសញ្ញាចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២លើកផ្សេងគ្នា៖ នៅចំណុចខាងលិចរោងចក្រពូចិន ក្នុងភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដោយដកហូតជាក់ស្តែងបានថ្នាំញៀន១កញ្ចប់តូច ទូរសព្ទ៣គ្រឿង ម៉ូតូ១គ្រឿង នាឡិកាដៃ១គ្រឿង និងលោហ:ធាតុពណ៌លឿង៨កង។ បន្ទាប់ពីស្ទាក់ចាប់បានមុខសញ្ញាខាងលើនគរបាលយើងបានបន្តនីតិវិធីឈានទៅចាប់មុខសញ្ញាផ្សេងទៀត នៅចំណុចទំនប់ទឹកចម្ការបី ក្នុងភូមិ ឃុំខាងលើ ចាប់ខ្លួនមុខសញ្ញាបាន១នាក់ រីឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន ដោយដកហូតបានបន្ថែមថ្នាំញៀន១កញ្ចប់ធំនិងម៉ូតូ១គ្រឿង ដែលវត្ថុតាងខាងលើសាមុីជនទទួលថាជារបស់ខ្លួនពិតប្រាកដមែន។
ជនសង្ស័យខាងលើរួមមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ សន ឈ្លូញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
២- ឈ្មោះ សន ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ(ស្រីពេជ្រ) រស់នៅភូមិ ឃុំជាមួយគ្នា។
៣- ឈ្មោះ ផ្លៀង សុវត្ថិ ភេទស្រី អាយុ៣៤ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ(ស្រីពេជ្រ) រស់នៅភូមិព្រៃសុធន ឃុំព្រៃខ្លា ស្រុកស្វាយទង ខេត្តព្រៃវែង។
៤- ឈ្មោះ ឌុច រ៉ូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ក្រោយការចាប់ខ្លួនយើងបាននាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធី និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការបន្ត៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.