ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ត្រ...

បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម

0

ភ្នំពេញ: បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពី១និង០០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ វ៉ា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ ដើរស៊ីឈ្នួលចាក់មេក្រូ និងម៉ាស៊ីនភ្លើង មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាន យកខ្សែរភ្លើងតចេញពីបន្ទប់ខ្លួនដើម្បីឆក់ត្រី តែភ្លាត់ស្នៀតទើបឆក់ខ្លួនឯងស្លាប់តែម្តង។
ក្រោយកើតហេតុទើបរាយការទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.