ផ្ទះ ព័ត៌មានជាតិ មេការសំណង់ក្រ...

មេការសំណង់ក្រុមហ៊ុន «ចុងណាន» បើករថយន្ត បុកបុរសម្នាក់ស្លាប់តាមផ្លូវ

0

តាកែវ: កាលពីវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៧-៧៨ ក្នុងភូមិចម្ការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។

រថយន្តបង្កម៉ាកម៉ាសស្តា (MAZDA) ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BD-3731 បើកបរដោយឈ្មោះ យៀន ជីងហ៊ីវង (YUAN JIFENG) ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់ក្រុមហ៊ុនចុងណាន នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសស្រាល) ធ្វើដំណើរពីត្បូង មកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា C100 ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1B-7305 បើកបរដោយឈ្មោះ ង៉ែត ចម្រើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ដែលធ្វើដំណើរពីទិសខាងជើង។

មូលហេតុ៖ បើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង រួចយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី ដោយទ្បែកសព បានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.