ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យជំនាញ...

ជនសង្ស័យជំនាញខាងឆក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅមុខហាងយីហោ OBAMA

0

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរ:សេនីយ៍ឯក ប៊ុន សត្យា បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ត្រង់ចំណុចមុខហាងយីហោ OBAMA ស្ថិតនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងបទល្មើសលួច បានប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែ.ក) នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ៤៣០ ក្រុម៩ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ០៦ និង ២០ នាទី។

ជនសង្ស័យឈ្មោះ មាស គឹមវ៉ៃ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផល់ ភារ៉ា ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៣២បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅសលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.