ផ្ទះ ព័ត៌មានជាតិ ស្លុតចិត្តណាស...

ស្លុតចិត្តណាស់! ប្ដីប្រពន្ធ និងកូនៗ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរបួសមួយគ្រួសារ

0

កណ្តាល: កាលពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង២០នាទី នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ០២គ្រឿងបុកគ្នា បណ្តាលឱ្យរបួសធ្ងន់ស្រាលមនុស្ស ០៣នាក់ ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកម៉ូតូ HONDA DREAM C125 ខ្វះការប្រុងប្រយ័ត្ន មិនបានមើលគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ថ្នល់។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញមានម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1A-6352 បើកបរដោយឈ្មោះទ្រី ប៊ុនណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ស្នាក់នៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់) ឌុបប្រពន្ធឈ្មោះ គឹង សូនីការ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម របួសស្រាល ហើយមានកូន០២នាក់ (ស្រី០១នាក់)៖

១/ឈ្មោះទ្រី មករា ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់)
២/ឈ្មោទ្រី វិជ្ចរ៉ា ភេទស្រី អាយុ០២ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល) មានទីលំនៅភូមិឃុំខាងលើ បានធ្វើដំណើរពីអ្នកលឿងទៅភ្នំពេល។

មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ1B-8843 បើកបរដោយជន មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នា ដែលបត់ឆ្លងថ្នល់មកខាងស្តាំ (បានរត់គេចខ្លួន មុនពេលសមត្តកិច្ចប៉ុស្តិ៍មកដល់ កន្លែងកើតហេតុ)។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ចូនទៅមណ្ឌលសុខភាព សំរោងធំ។ ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.