ផ្ទះ ព័ត៌មានជាតិ សាហាវណាស់! រន...

សាហាវណាស់! រន្ទះបាញ់ផ្ដាច់ជីវិតបុរសម្នាក់ ចោលប្រពន្ធយ៉ាងទាន់ហន់

0

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៣ និង៥ នាទីរសៀលថ្ងៃទី ២ខែ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចអណ្ដើកស្អុយ ក្នុងភូមិសាស្ត្រភូមិព្រែករាំង ឃុំទឹកហូត មានករណីរន្ទះបាញ់ បណ្ដាលឲ្យមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ សេង ខេងប្រុស ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំ
នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
បានធ្វើដំណើរចេញពីផ្ទះទៅស្រែប្រាំង នៅចំណុចខាងលើ ហើយត្រូវ
រន្ទះបាញ់ បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ សន្និដ្ឋានថា ពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែន រួចប្រគល់សព ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.