ផ្ទះ ព័ត៌មានជាតិ ចោរអស់លក្ខណ៍!...

ចោរអស់លក្ខណ៍! លួចឆ្កឹះសោបន្ទប់ជួល ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

0

ភ្នំពេញ: កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទីព្រឹក ត្រង់ចំណុចបន្ទប់ជួលលេខ១ ផ្លូវបេតុង ក្រុម៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីឆ្កឹះសោបន្ទប់ជួល លួចទ្រព្យសម្បត្តិ។

ជនសង្ស័យឈ្មោះ ចម្រើន បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ឃាត់ខ្លួនបាននៅវេលាម៉ោង ១៣និង៣០នាទីថ្ងៃដដែល ។ ជនរងគ្រោះ ឈ្មោះ លួត ឡាដា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវបេតុង ក្រុម៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:បន្សល់ទុក៖ មេសោ ពណ៌ខ្មៅចំនួន១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.