ផ្ទះ ព័ត៌មានជាតិ អ្នករត់ PassA...

អ្នករត់ PassApp ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

0

ភ្នំពេញ: នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ច បានឃាត់ខ្លួនជបសង្ស័យម្នាក់ ករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់។

ជនសង្ស័យឈ្មោះ ចន ថុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ ភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូត៖ ក្រាមសថ្លា ចំនួន ១កញ្ចប់ ថង់តូច និងម៉ូតូ កង់បី ឥណ្ឌា ពណ៌ ស ពាក់ស្លាកលេខ 1HY-2010។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.