ផ្ទះ ព័ត៌មានជាតិ ផ្អើលយប់មិញ! ...

ផ្អើលយប់មិញ! អគ្គិភ័យឆេះផ្ទះលក់ដូរ ខូចខាតអស់ស្រាបៀរ និងភេសជ្ជៈជាច្រើនកេះ នៅខេត្តព្រះសីហនុ

0

ព្រះសីហនុ: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះផ្ទះលក់ភេសជ្ជ:មួយកន្លែង។

ខូចខាតសម្ភារ:រួមមាន៖
១.ស្រាបៀរចំនួន៣០០កេះ
២.ភេសជ្ជ:គ្រប់ប្រភេទមួយចំនួនធំ
៣.ពូកចំនួន១០
៤.ទូរទឹកកកចំនួន០១ និងសម្ភារ:មួយចំនួនទៀត។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ីង សុខងួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី

កើតហេតុភ្លាមៗ សមត្ថកិច្ច បានចុះជួយអត្តរាគមន៍ទាន់ពេល
ដោយចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន មិនបណ្តាលឲ្យរាលឆេះដល់ផ្ទះផ្សេងទៀតឡើយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.