ផ្ទះ ព័ត៌មានជាតិ យុវតីម្នាក់ ជ...

យុវតីម្នាក់ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅខណ្ឌដង្កោ

0

ភ្នំពេញ: កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៥ និង ៣០នាទីល្ងាច ស្ថិតនៅភូមិម័រ សង្កាត់-ខណ្ឌដង្កោ មានករណីជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ។

ជនសង្ស័យទី១ឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងទ្បាន ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ឃាត់ខ្លួន) និងទី២ឈ្មោះយ៉ា ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (គេចខ្លួន)។ ចំណែកជនរងគ្រោះ មិនស្គាល់ឈ្មោះ មានអាយប្រហែល ២០ឆ្នាំ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតីវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.