ផ្ទះ ព័ត៌មានជាតិ ព្រលឹងចុងសក់យ...

ព្រលឹងចុងសក់យប់មិញ! សង្ស័យតៃកុងបើកលឿន ហ៊ីយ៉ាន់ដាយ បុករះរថយន្ត ឡំប្រឺតាកង់៣ និងម៉ូតូជាច្រើនគ្រឿង

0

ព្រះសីហនុ: កាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវបេតុង ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបុករះ បណ្ដាលឲ្យរងការខូចខាត។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពត 3A-1069 បានធ្វើដំណើរចុះពីចំណោត ទំនងជាបើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករះប៉ះរថយន្ត២គ្រឿង ឡំប្រឺតាកង់៣ចំនួន២គ្រឿង និងម៉ូតូ១គ្រឿងទៀត។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.