ផ្ទះ ព័ត៌មានជាតិ ខឹងសុំបែក ជនស...

ខឹងសុំបែក ជនសង្ស័យម្នាក់ យករូបអាក្រាតសង្សារខ្លួន ទៅចែកចាយក្នុងFacebook ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កណ្តាល: កាលពីអំទ្បុងខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មានករណីគំរាមកំហែងហែកកេរ្តិ៍ បង្កទ្បើងដោយជនសង្ស័យម្នាក់។

ជនរងគ្រោះឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ។ ចំណែកជនសង្ស័យឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយ
មានជ័យ។

វត្ថុតាងចាប់យក៖
ទូរស័ព្ទ iPhone5 មួយគ្រឿង ប្រើអាខោនហ្វេសបុក (Account Facebook) រួមមាន៖
១.លឹម សេងហៀង ប្ដូរទៅ លោក ព្រះ
២.អ្នកក្លាហាន បង្ហុយផ្សែង យកឃ្មុំលើភ្នំទឹកកក
៣.Bro Heang
៤.Heang Bmc
៥.Bro Net
៦.Hea Heang
៧.Thai khmer
៨.Bro Dy
៩.Bro Oun
១០.Acc Ort Banka
១១.Oun Nich

ដំណើររឿង៖ កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ បានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅ ជាមួយគ្នា បានរយ:ពេលប្រហែល៣ខែ។ រហូតដល់កំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ លឹម សេងហៀង ព្រោះខ្លួន មានបំណងរៀបការ ជាមួយអ្នកផ្សេង ប៉ុន្ដែឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួន ថតទុកនោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង។ ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភ័ក្តរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែ បន្ដចែកចាយរូបអាក្រាតកាយ របស់នារីរងគ្រោះ ទៅតាមរយ:ឆាត ក្នុងគ្រុបផ្សេងៗជាច្រើនទៀត ។

តាមចម្លើយសារភាពរបស់ឈ្មោះ លឹម សេងហៀង បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ។ ដោយសារជនរងគ្រោះ ព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ផ្ញើទៅឲ្យបងប្អូន មិត្ដភក្ដិនៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះ មករស់នៅជាមួយខ្លួន ។

ករណីនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.