ផ្ទះ ព័ត៌មានជាតិ ទាហាន​ឆ័​ត្រ​...

ទាហាន​ឆ័​ត្រ​យោង​៩១១​ម្នាក់​ ត្រូវ​បុស​ម្នាក់​ហៅ​ផឹកស្រា​ថ្នាំ​មិន​ផឹក​ ដាល់​១​ដៃ​ផ្ទប់​ជញ្ជាំង​រួច​ទាញ​ចានគោម​គប់​បែកក្បាល​ដេរ​២០​ថ្នេរ​

0

កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ទាហាន​ឆ័​ត្រ​យោង​៩១១​ម្នាក់​ ត្រូវ​បុស​ម្នាក់​ហៅ​ផឹកស្រា​ថ្នាំ​មិន​ផឹក​ ធ្វើ​ឲ្យ​បុរស​នោះ​ខឹង​ក៏​ដាល់​១​ដៃ​ផ្ទប់​ជញ្ជាំង​រួច​ទាញ​ចានគោម​ គប់​បែកក្បាល​ដេរ​២០​ថ្នេរ​ កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៤០​នាទី​ នៅ​ចំណុច​បន្ទប់​ជួល​ ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ប្រាជ្ញ​ បូ​រា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​៩១១​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​ជន​រង​គ្រោះ​ដេរ​ថ្ងាស់​២០​ថ្នេរ​)​។​

​ជនសង្ស័យ​ឈ្មោះ ​សរ​ សីហា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខ​លក់ដូរ​នៅ​ភូមិ​ព្រៃ​សំរោង​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​វត្ថុ​តាង​ចាប់​យក​ ៖​ ទូរស័ព្ទ​OPPO.A5S​ ចំនួន​១​គ្រឿង​,​ អំបែងចាន​០១​ចំនួន​។​

​តាម​ដំណើររឿង​ ៖​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ បាន​ផឹកស្រា​ថ្នាំ​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ​ខ្លួន​ និង​ឈ្មោះ​ ចក់​ ឆៃ​យ៉ា​ ភេទ​ ស្រី​ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​ ពេល​នោះ​ជនសង្ស័យ​បាន​ដើរទៅ​ហៅ​ប្រពន្ធ​ខ្លួន​ឲ្យ​មក​បន្ទប់​ ជន​រង​គ្រោះ​បាន​ហៅ​ខ្លួន​ឲ្យ​ផឹកស្រា​ថ្នាំ​ ទើប​ខ្លួន​ឆ្លើយ​ថា​ មិន​ចេះ​ផឹកស្រា​ទេ​ ចេះ​តែ​ផឹកស្រា​បៀរ​ ទើប​ជន​រង​គ្រោះ​សម្លុត​ថា​ អញ​ទាហាន​ឆ័​ត្រ​យោង​៩១១​ ឯង​កុំ​ខ្លាំង​ធ្វើឲ្យទាស់ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក​ ជនសង្ស័យ​ដាល់​១​ដៃ​ចំ​មុខ​ផ្ទប់​នឹង​ជញ្ជាំង​ទើប​ទាញ​ចានគោម​ មក​គប់​ថែម​១​ចាន​ទៀត​ បណ្តាល​ឲ្យ​បែក​ថ្ងាស់​ដេរ​២០​ថ្នេរ​។​

​ចំពោះ​ករណី​នេះ ​កម្លាំង​ជំនាញ​ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.