ផ្ទះ ព័ត៌មានជាតិ ទើបមកពីឡើងផ្ទ...

ទើបមកពីឡើងផ្ទះបងប្អូន ត្រលប់ទៅលំនៅដ្ឋានវិញ បែរជាជួបក្រុមចោរធាក់ប្លន់ ក្នុងខណ្ឌកំបូល

0

ភ្នំពេញ: ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូចេញពីកម្មវិធីជប់លៀង ឡើងផ្ទះបងប្អូន ត្រឡប់មកវិញ ស្រាប់តែត្រូវក្រុមជនសង្ស័យ ធាក់វាយប្លន់យកម៉ូតូ ម៉ាកស្កុបពីស៊េរី២០២០ បានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៨ និង២៥នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។

ជនរងគ្រោះឈ្មោះ សេង ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិតាពិច ឃុំឈ្វាំង ស្រុកពញាឭ នៅខេត្តកណ្តាល ចំណែកម៉ូតូដែលជនសង្ស័យ ប្លន់បានសម្រេច ម៉ាកស្កុបពី ពណ៌សអ៊ុត តែមពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល1AF-1320។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុគាត់ ធ្វើដំណើរមកពីកម្មវិធីជប់លៀងឡើងផ្ទះបងប្អូន នៅម្តុំកំបូល ដោយជិះ២នាក់ប្តីប្រពន្ធ ខណ:កំពុងធ្វើដំណើរទៅផ្ទះវិញ មកដល់ចំណុចកើតហេតុ ឃើញជនសង្ស័យជិះម៉ូតូ ម៉ាកហុងដាឌ្រីម ជិះគ្នា៣នាក់ តាមពីក្រោយ។ ពេលនោះ ដោយជនរងគ្រោះ មិនដឹងថា ជាក្រុមចោរទេ លុះទៅដល់ជិតរបងវត្ត ស្រាប់តែជនសង្ស័យ ជិះម៉ូតូមកធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរងរបួសទាំង២នាក់ប្តីប្រពន្ធ ដោយប្តីប៉ោងភ្នែកខាងឆ្វេង ហើយប្រពន្ធរលាត់ជង្គង់ទាំង២ ហើយពេលនោះជនសង្ស័យម្នាក់ ចុះមកលើកម៉ូតូរបស់គាត់ ជិះរត់គេចខ្លួនបាត់។

ប្រភពពីជនរងគ្រោះ បានបន្តទៀតថា ខណ:ដែលជនសង្ស័យប្លន់ ជនរងគ្រោះភ្លាមៗ ដោយមានការភិតភ័យខ្លាំងពេក បានរត់ឱ្យលោកសង្ឃនៅក្នុងវត្តជួយ ហើយនៅនោះ កូនសិស្សលោក ក៏បានតេទៅប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចនាំមកដាក់ ពាក្យបណ្ដឹង និងសួរនាំ ដើម្បីកំណត់មុខសញ្ញា ក៏ដូចជាធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.