ផ្ទះ ព័ត៌មានជាតិ មន្រ្ដីនគរបាល...

មន្រ្ដីនគរបាលម្នាក់ គេអះអាងថា ត្រូវរថយន្តរបស់មន្ត្រីយោធាស្រុកអូរាំង បុកស្លាប់ភ្លាមៗនៅនឹងកន្លែង

0

មណ្ឌលគិរី: កាលពីវេលាម៉ោង ៥និង ២០នាទីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។

ជនរងគ្រោះឈ្មោះ ស៊ីមភូរិត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលវរ:៣០៣ការពារព្រំដែនគោក មានស្រុកកំណើតនៅរាជធានីភ្នំពេញ ស្នាក់នៅវរ:៣០៣ (អ្នកបើកម៉ូតូ)។ ចំណែករថយន្តបង្ក ត្រូវគេអះអាងថា ជារបស់មន្ត្រីយោធាស្រុកអូរាំង។

មូលហេតុ៖ បណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំង ហើយរថយន្តបើកលឿន មើលផ្លូវមិនឃើញ ក៏ជ្រុលចង្កូតទៅបុកម៉ូត នៅខាងឆ្វេងដៃ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.