ផ្ទះ ព័ត៌មានជាតិ ម្នាក់ស្លាប់ន...

ម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅ

0

ព្រះសីហនុ: មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូនៅ ផ្លូវជាតិលេខ៤ខាង លិច ផ្លូវ ចូល ក្បាល ឆាយ ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៤និង០០នាទីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ2AO-0623 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ) ចូល មកក្រុងព្រះសីហនុ ដល់ចំណុចខាងលើ រថយន្តនេះបានវ៉ាជែងរថយន្តផ្សេងទៀតទៅខាងឆ្វេងដៃ រួចជ្រុលទៅបុកម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរ និងអ្នករួមដំណើរនៅលើម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណ (ភេទប្រុស) មានទិសដៅ ផ្ទុយគ្នា បណ្តាលឲ្យភាគីខាងម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.