ផ្ទះ ព័ត៌មានជាតិ ថាមិនចេះផឹកស្...

ថាមិនចេះផឹកស្រាទេចេះតែផឹកស្រាបៀរ មានអីទាញចានក្រឡូមបណ្តាលឲ្យបែកថ្ងាសដេរ២០ថ្នេរ

0

កណ្តាល: ករណីហិង្សាដោយចេតនាមួយបានកើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨និង៤០ នាទីនៅ ចំណុចបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ ប្រាជ្ញ បូរ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅភូមិ-ឃុំកើតហេតុ ។

ជនសង្ស័យ០១នាក់ឈ្មោះសរ សីហា ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិព្រៃសំរោង ឃំុបែកចាន ស្រុកអង្គ
ស្នួល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ៖
-ទូរស័ព្ទOPPO A5Sចំនួន១គ្រឿង
-អំបែងចាន០១ចំនួន ។
*ផល់ប៉ះពាល់
-ជនរងគ្រោះដេរថ្ងាស២០ថ្នេរ ។

នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាថ្នាំនៅក្នុងបន្ទប់ជួលជាមួយប្រពន្ធខ្លួននិងឈ្មោះចក់ ឆៃយ៉ា ភេទស្រី ជាប្រពន្ធ របស់ជនសង្ស័យពេលនោះជនសង្ស័យបានដើរទៅហៅប្រពន្ធខ្លួនឲ្យមកបន្ទប់ ជនរងគ្រោះបានហៅខ្លួនឲ្យផឹកស្រាថ្នាំទើបខ្លួនឆ្លើយថា មិនចេះផឹកស្រាទេចេះតែផឹកស្រាបៀរ ក៏បានទាក់ពាក្យសម្តីគ្នាទៅវិញទៅមកភ្លាមនោះជនសង្ស័យបានដាល់១ដៃចំមុខខ្ទប់នឹងជញ្ជាំងទើបទាញចានក្រឡូម មកគប់ថែម១ចាន ទៀតបណ្តាលឲ្យបែកថ្ងាសដេរ២០ថ្នេរតែម្តង ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.