ផ្ទះ ព័ត៌មានជាតិ ទាហានចូលនិវត្...

ទាហានចូលនិវត្តន៍ម្នាក់ បាត់ពីផ្ទះមួយយប់ស្រាប់តែប្រទះឃើញ លង់ទឹកអណ្តូងស្លាប់

0

កណ្តាល: បុរសម្នាក់បាត់ពីផ្ទះមួយយប់ស្រាប់តែប្រទះឃើញ លង់ទឹកអណ្តូងស្លាប់កាលពីថ្ងៃទី
៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២
១០នាទីចំណុចភូមិ ជ្រោយតាប៉ាឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះសុខ ប៊ុនហៀង ភេទ
ប្រុសអាយុ៦៥ឆ្នាំជនជាតិខ្មែរមុខរបរ ទាហានចូលនិវត្តន៍ មានទីលំនៅភូមិ កោះបៀ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)។
តាមការបំភ្លឺរបស់ឈ្មោះ ហន អាយ ភេទស្រីអាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ(ត្រូវជាកូនប្រសារ)បានឲ្យដឹងថា
នៅថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង១២និង០០នាទី ជនរងគ្រោះបានត្រឡប់មកពីផឹកស្រាវិញដល់ផ្ទះបានហូបបាយ រួចមួយសន្ទុះក៍បានដើរទៅខាងក្រោយផ្ទះ(ក្នុងទិសដៅទៅខាងជើង)បាត់ទៅមិនឃើញត្រឡប់មកវិញទេ លុះម៉ោង ១៧និង០០នាទី ឈ្មោះ ហន អាយភេទស្រី និងប្អូនប្រុសឈ្មោះ ហន សេងលី អាយុ ០៨ឆ្នាំបាននាំគ្នាដើររកជនរងគ្រោះ តែ រក
មិនឃើលុះដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ម៉ោង ១១និង៣០នាទីនិងអ្នករស់នៅជិតខាងបានមកប្រាប់ថាឃើញសពអណ្តែតទឹកនៅក្នុងអណ្តូងទឹក ឈ្មោះ ស៊ុ សារួន ភេទប្រុសអាយុ ប្រហែល ៦៨ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិជ្រោយតាប៉ាឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល
ភ្លាមៗនោះឈ្មោះ ហន អាយបានទៅមើលឃើញសព ជនរងគ្រោះ(ជាឳពុកក្មេក)ពិតប្រាកមែន។
រួចក៍បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។
ក្រោយយទទួលបានពត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ ។
ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយសារ
លង់ទឹកពិតប្រាកដ៏មែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.