ផ្ទះ ព័ត៌មានជាតិ ក្រុមចោរ៤នាក់...

ក្រុមចោរ៤នាក់ ទៀត ហើយ ត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់

0

ភ្នំពេញ: ជនសង្ស័យ ចំនួន ម្នាក់ ត្រូវបាន សមត្ថកិច្ច ប៉ុស្តិ៍នគរបាល ចោមចៅ ទី ៣ល្បាត ប្រទះ ឃើញកំពុងធ្វើសកម្មភាព ឆក់ទូរសព្ទ័ ពីបុរស ម្នាក់ជិះPass App ជាមួយ បក្សពួក ៣នាក់ទៀតសរុប៤នាក់ ក្រោយពីសាកសួរ សមត្ថកិច្ច ផ្នែក ជំនាញ ព្រហ្ម ទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បន្ថែមទៀត គ្រប់ចំនួន ។

ហេតុការណ៍ ដែលក្រុម នេះធ្វើសកម្មភាពនៅថ្ងៃទី ៣ វិច្ឆិការ ២០១៩ វេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចស្ថានី យ៍ប្រេង ផ្លូវ សហព័ន្ធ រុស្សី ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បានអោ យដឹងថា ជនសង្ស័យទី១ឈ្មោះ សឿន អាណាន់ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ភូមិ ខ១ សង្កាត់ ច្រាំង ចំរេះទី២ ខណ្ឌពោធិ៍សែនជ័យ ។
ទី២ជនសង្ស័យឈ្មោះ ខឿន សុភារិទ្ធ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ភូមិ គោកឃ្លាង ខណ្ឌ សែនសុខ ។
ទី ៣ជនសង្ស័យឈ្មោះ អួន លីម ហុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ផ្ទះ ជួល សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ទី៤ជនសង្ស័យឈ្មោះ ប្រុស ម៉េង ហុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ បន្ទប់ ជួល ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។ ចំណែកម៉ូតូដែលធ្វេីសកម្មភាព ទី១ម៉ាកហុងដាឌ្រីមសង់ ០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GI-5018. ទី២ម៉ាកហុងដាឌ្រីមសង់ ០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-0531។

ជនរងគ្រោះ លីម ចែ ភេទ ប្រុស ៣៦ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ភូមិ ជម្ពូវ័ន ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទ ដៃដែលជនសង្ស័យ ឆក់ពីជនរងគ្រោះម៉ាក IPhone 6Plus. ពណ៌ផ្កាឈូក។

មុនពេលកើតហេតុជនសង្ស័យបានជិះកង់បីឥណ្ឌា ចេញពីណាហ្គាវើលខណ្ឌចម្ការមនមកផ្ទះនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីលុះមួយចំណុចស្ថានីយប្រេងតេលា ភូមិភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូពីរគ្រឿងមកអែបនឹងកង់បីបានធ្វើសកម្មភាពលូកដៃឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេចពីជនរងគ្រោះភ្លាមនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣កំពុងល្បាត ទៅបានមកដល់ដេញឃាត់បានជ នសង្ស័យឈ្មោះ ប្រុស ម៉េងហុង
។ លុះនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ដដែល នគរបាល ផ្នែក ជំនាញ ព្រហ្មទណ្ឌ ខណ្ឌ បា ននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅបន្តតា មចាប់ខ្លួន បក្សពួក ៣នាក់បន្ថែម ទៀត ដូចមានឈ្មោះខាងលើ យកមកសួរនាំនិងកសាងសុំណុំរឿងតែម្តង៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.