ផ្ទះ ព័ត៌មានជាតិ ពីរនាក់ស្លាប់...

ពីរនាក់ស្លាប់នឹងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពី…

0

ភ្នំពេញ: យុវជនពីរនាក់បានស្លាប់ភ្លាមៗនឹងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យខណះពួកគេទាំងបីនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាហើយទៅប៉ះជាមួយនឹងរថយន្តដឹកឥដ្ឋ១គ្រឿងដែលម្ចាស់ឈប់ចតនៅផ្លូវ។
គ្រោះថ្នាក់ចរាចរដ៍រន្ធតនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវលេខ២០១១ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពយុវជនទាំងពីទី១ឈ្មោះ សាន វិសាល អាយុ១៦ឆ្នាំ មានស្រុកកំណើត ភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ទី២ឈ្មោះ យូន ស៊ីផៃ អាយុ១៨ឆ្នាំមានមានស្រុកកំណើត ភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ចំណែកម្នាក់ទៀតជាអ្នកឌុបមិនស្គាល់អត្តសញ្ញាណទេកំពង់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ
តាមប្រភពពីនគរបាលបានឲ្យដឹងថានៅមុនពេលកើតហេតុយុវជនទាំងបីនាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1GW.2052 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូក៍បានគិចពីរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ3B1726ព័ណខៀវដឹកឥដ្ឋដែលឈប់ចតលើផ្លូវមិនផុតក៍ទាកដៃចង្កូតបណ្តាលឲ្យដួលម៉ូតូហើយក៍មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកដឹកឥដ្ឋដូចគ្នាបើកមកពីក្រោយកិនស្លាប់ពីនាក់របួសធ្ងន់ម្នាក់តែម្តង។ លោកនាយផ្នែកដដែលបានបន្តទៀតថាក្រោយកើតហេតុរថយន្តដែលបើកកិនយុវជនទាំងបីនាក់បណ្តាលឲ្យស្លាប់នឹងរបួសនោះបានបើករត់បាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរបានធ្វើការវាស់វែងនឹងធ្វើកំណត់ហេតុប្រគល់សពយុវជនទាំងពីឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណីចំណែកម៉ូតូនឹងរថយន្តដែលឈប់ចតនៅផ្លូវបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះបានប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.