ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យជាច្រ...

ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កំពង់ចាម: មន្ត្រីជំនាញចុះបង្ក្រាបករណីជួញដូរព្រមទាំងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតស្រុកសន្ធរ និង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនសង្ស័យចំនួន ៨នាក់រួមមាន៖
១/ឈ្មោះ ចេង ទ្រី ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៧ ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២/ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី សញ្ជាតិខ្មែរ អាយុ ២៦ ឆ្នាំ នៅភូមិទី៦ ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
៣/ឈ្មោះ ម៉ិក ជីវន្ត័ ភេទស្រី សញ្ជាតិ ខ្មែរ អាយុ ១៩ ឆ្នាំ រស់នៅភូមិពពេរ ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
៤/ឈ្មោះ ម៉ិក ស្រីនិន ភេទស្រី អាយុ ១៩ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
៥/ឈ្មោះ ធី ទី ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៨ ឆ្នាំ រស់នៅភូមិស្វាយត្បូងឃ្មុំ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីស្ធរ ខេត្តកំពង់ចាម។
៦​​​​​​​/ឈ្មោះ អាត រតនា ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២២ ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
៧/ឈ្មោះ តូច ស្រីឆេង ភេទស្រី សញ្ជាតិខ្មែរ អាយុ ១៨ ឆ្នាំ រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៨/ឈ្មោះ នឹម កញ្ញា ភេទស្រី សញ្ជាតិខ្មែរ អាយុ ១៩​ ឆ្នាំ រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង
– ម៉ូតូ០១គ្រឿង
-ឧបករណ៍សេពសារធាតុញឿនមួយចំនួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.