ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រុងប្រយ័ត្ន! ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆេះគ្មានសល់ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី

0

បាត់ដំបង: មានករណីអគ្គិភ័យមួយកើតឡើង បណ្ដាលឲ្យឆេះផ្ទះទំហំ ៤ម×៦ម សង់អំពីកូនឈើ កម្ពស់ ១ម៉ែត្រពីដី ជញ្ជាំង ស័ង្កសី ដំបូលស័ង្កសី សសរកូនឈើ កាលពីថ្ងៃទី២ វិច្ឆិកា ២០១៩ វេលាម៉ោង ១៣ និង ១០នាទី ស្ថិតភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះឈ្មោះ យឿម សុវណ្ណ ភេទប្រុស អាយុ ២៩ ឆ្នាំ ប្រពន្ធឈ្មោះ ស៊ុន គន្ធា ភេទស្រី អាយុ ២៩ ឆ្នាំ។

សម្ភារ:ខូចខាត៖
-ឆេះផ្ទះ ០១ ខ្នង
-សម្ភារ: ប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។
-សរុបការខូចខាតជាទឹកប្រាក់ប្រហែល ៤.០០០.០០០ ៛ ( បួនលានរៀល ) ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ម្ចាស់ផ្ទះបានដាក់សាកពិលចោល ។

ក្នុងករណីនេះ មន្ត្រីពន្លត់អគ្គិភ័យពុំបានចេញប្រត្តិបត្តការនោះទេ ដោយសារទទួលបានព័ត៌មានយឺតពេល៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.