ផ្ទះ ព័ត៌មានជាតិ ផ្អើលមនុស្សឆោ...

ផ្អើលមនុស្សឆោទ្បោ! ទារកម្នាក់ សង្ស័យកើតចេញមកភ្លាមស្លាប់ ទើបម្តាយយកទៅបោះចោលក្នុងគំនរសំរាម

0

ភ្នំពេញ: សពទារកម្នាក់ សង្ស័យកើតមិនគ្រប់ខែ ហើយកើតភ្លាមក៏បានស្លាប់ ទើបត្រូវម្តាយយកទៅបោះចោល ក្នុងគនរសំរាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារសង្កាត់ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចគំនរសំរាមជាប់របង សាលាបឋមសិក្សាទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមការសន្និដ្ឋានសពទារកខាងលើ មានអាយុក្នុងផ្ទៃ ម្តាយប្រហែល៨ខែ ហើយពេលកើតចេញពីផ្ទៃពោះម្តាយរួច ភ្លាមក៏ស្លាប់តែម្តង ទើបស្ត្រីជាម្តាយយកមកបោះចោលក្នុងគំនរសំរាមបែបនេះ។ ប្រភពបន្តថា ស្ត្រីជាម្តាយអាចមានលំនៅ ឬផ្ទះជួលក្បែរកន្លែងកើតហេតុ តែមិនត្រូវបានអ្នកណាម្នាក់ ប្រទះឃើញម្តាយទារកខាងលើទេ ខណ:ពេលនាងយកសព កូនមកទុកចោលដោយមិនបានយកទៅកប់ ឬធ្វើបុណ្យឲ្យបានត្រឹមត្រូវ។

តាមប្រភពព័ត៌មានឲ្យដឹងថា សពទារកខាងលើនេះត្រូ វបានប្រជាពលរដ្ឋដែល នៅជិតនោះប្រទះឃើញ នៅវេលាម៉ោងខាងលើ ក៏មានការភ្ញាក់ផ្អើលចោមរោម មើលជាច្រើននាក់ បន្ទាប់មកក៏រាយការណ៍ប្រាប់ អាជ្ញាធរ និងសមត្ថកិច្ចចុះពិនិត្យ សាកសពទារកនោះ។

មានមតិរិះគន់មួយចំនួនពាក់ព័ន្ធនិងស្ត្រីជាម្តាយទារកថា៖ បានជាពរពោះកូនក្នុងផ្ទៃ ជាច្រើនខែហើយ ហេតុអ្វីពេលកូនកើតមកស្លាប់ មិនយកទៅធ្វើបុណ្យឲ្យសមរម្យបន្តិច ឬយ៉ាងហោចណាស់ក៏ត្រូវយកទៅកប់ឲ្យបានត្រឹមត្រូវដែរ តែបែរជាយកសព កូនមកដាក់ ឬបោះចោលក្នុងគំនរសំរាមដូចជាសត្វតិរច្ឆានបែបនេះទៅវិញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.