ផ្ទះ ព័ត៌មានជាតិ ជនជាតិចិនម្នា...

ជនជាតិចិនម្នាក់ត្រូវនគរបាលបណ្ដេញចេញពីប្រទេសកម្ពុជា ករណី…

0

ព្រះសីហនុ: ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការជាមួយ កម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីកម្ពុជា នូវជនជាតិចិនចំនួនម្នាក់។

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ LUO XIANG QUN ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ បានទទួលពីប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស លួចចូលក្នុងតំបន់ហាមឃាត់ នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ជនជាតិចិនខាងលើ បានបណ្តេញចេញឲ្យផុតពី ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ966 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសជាស្ថាពរ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.