ផ្ទះ ព័ត៌មានជាតិ ក្មេងប្រុសម្ន...

ក្មេងប្រុសម្នាក់មានសារធាតុញៀន ឆក់ទូរស័ព្ទគេត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌច្បារអំពៅ

0

ភ្នំពេញ: កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ៤និង០០នាទី មានករណីឆក់ទូរស័ព្ទដៃ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភិន សោភា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ផន ណេត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក Oppo-S11 Pro ពណ៌ខៀវ ស៊ីមលេខ ០៩២ ៤២២ ៥៧៣ សៀតក្នុងកាបូប ពណ៌ខ្មៅ ស្ពាយចំហៀងរួចជិះម៉ូតូទៅលក់ខោអាវនៅផ្សាររាត្រី ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកជិតជនរងគ្រោះឆក់យកទូរស័ព្ទដៃម៉ាកខាងលើ រួចរត់គេចខ្លួនពេលនោះជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹង នៅទីស្នាក់ប៉ុស្តិ៍ច្បារអំពៅ២ លុះដល់ម៉ោង ២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ រួមនឹងវត្ថុតាងទូរស័ព្ទដៃម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បញ្ជាក់៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.