ផ្ទះ ព័ត៌មានជាតិ ផ្លូវជាតិលេខ៥...

ផ្លូវជាតិលេខ៥ រថយន្ត និងម៉ូតូប៉ះគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

0

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១៨ និង០៥ នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ខាងជើងស្ពានតាងរ៉ាង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ និងរថយន្ត។

ម៉ូតូម៉ាក Suzuki Smas ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1A -7727 អ្នកបើកបរ ឈ្មោះ គឺម សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរជាមួយឈ្មោះ វុន ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីត្បូងឆ្ពោះទៅជើង និងរថយន្តម៉ាក Kia ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B 8197 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ធ្វើដំណើរពីជើងទៅត្បូង ក្នុងដំណើរច្រាស់ទិសគ្នា។

ហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត (អ្នកបើកបរម៉ូតូ) របួសធ្ងន់ បុរសម្នាក់ និងខូចខាតម៉ូតូ ១គ្រឿងធ្ងន់ ខូចរថយន្ត ១គ្រឿងស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.