ផ្ទះ ព័ត៌មានជាតិ រថយន្ត ២គ្រឿង...

រថយន្ត ២គ្រឿងព្រលះគ្នាមិនអស់ចិត្ត! ម្ខាងជ្រុលចង្កូតទៅបុករានទេវតា និងម្ខាងទៀតជ្រុលទៅបុកផ្ទះអ្នកលក់គ្រឿងបន្លាស់

0

ភ្នំពេញ: នៅវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់ ស្ថិតតាមបណ្ដោយផ្លូវលេខ២០៥កែងផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដំណើររឿង៖​ មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9486 បើកបរដោយបុរសម្នាក់ ដឹកជនជាតិចិនស្រីប្រុស ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ បានបុករថយន្តព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5475 បើកដោយបុរសម្នាក់ធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យរថយន្តព្រូសជ្រុលចង្កូតទៅរានទេវតា រីឯរថយន្តស្ដារិចក៏ជ្រុលទៅបុកចូលទ្វារផ្ទះអ្នកលក់គ្រឿងបន្លាស់រថយន្ត រងការខូចខាតទ្វារដែក និងទ្វារកញ្ចក់អស់ ២ផ្ទាំង។

បញ្ជាក់៖ ក្រោយពេលកើតហេតុរថយន្តបង្កព្រមចេញសំណងទៅឲ្យម្ចាស់ផ្ទះចំនួនទឹកប្រាក់ ៣,០០០ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ដោយសារភាគីទាំងសង្ខាងចរចាមិនត្រូវគ្នា ប្រកែកយកត្រូវរៀងៗខ្លួន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.