ផ្ទះ ព័ត៌មានជាតិ លោកមេឃុំកណ្តៀ...

លោកមេឃុំកណ្តៀងរាយផឹកស្រាស្រវឹង រួចបើកបរម៉ូតូរេពេញផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតមកពីមុខបុកបណ្ដាលឲ្យស្លាប់

0

ស្វាយរៀង: កាលពីវេលាម៉ោង ៦និង១៥នាទីយប់ថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់​ និងរងរបួស ស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ ឡឹក កង ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់) មុខរបរ មេឃុំកណ្តៀងរាយ រស់នៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរក្នុងស្ថានភាពស្រវឹងស្រា ជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង 1Q-4287 ធ្វើដំណើរពីលិចទៅកើតរេពេញផ្លូវ ជ្រុលចង្កូតទៅគន្លងម្ខាងទៀត បណ្ដាលឲ្យម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1426 បុកពេញទំហឹងរងរបួសស្រាល អ្នកបើកបរឈ្មោះ ផាត់ សារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ។

បញ្ជាក់៖ អ្នកបើកបរទាំង ២នាក់ មិនពាក់មួកសុវត្ថិភាពទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលកណ្តៀងរាយ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវីធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.