ផ្ទះ ព័ត៌មានជាតិ ចោរលួចរថយន្តទ...

ចោរលួចរថយន្តទៀតហើយ! សមត្ថកិច្ចខេត្តកណ្ដាល អាចចាប់ជនសង្ស័យបានឬទេ?

0

កណ្ដាល: នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ពលរដ្ឋបានប្រាប់ Post News ថា ស្ថិតនៅភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្តម៉ាក Prius 2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2BB-0616 នាវេលាប្រហែលម៉ោងប្រហែល​ ៤ ជិតភ្លឺ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើមានបងប្អូន បានឃើញភិនភាគរថយន្តដូចខាងលើ ផ្ដល់ដំណឹងមកភ្លាម នឹងមានការជូនជាសគុណ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.