ផ្ទះ ព័ត៌មានជាតិ ផ្លូវចំនួន១៣ក...

ផ្លូវចំនួន១៣កន្លែងត្រូវបានបិទ ដើម្បីភាពងាយស្រួលដល់ពលរដ្ឋដើរ​​ទស្សនា​កម្មវិធី​កម្សាន្ត​នានា​ ក្នុងឱកាសពិធីបុណ្យ​អុំទូក​ខាងមុខ

0

ភ្នំពេញ: សេចក្តីជូនដំណឹង​ដល់​អាជីវករ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ទាក់ទង​ទៅ ​នឹង​ទីតាំង​ដែល​ត្រូវ​បិទ​មិន​ឲ្យ ​ម៉ូតូ​ រ៉ឺ​ម៉ក​ ឬ​រថយន្ត​បើ​ក​ចេញចូល​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ ជា​ពិសេស​គឺ​បង្ក​លក្ខណ​:​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ដើរ​ចូល​មក​ទស្សនា​កម្មវិធី​កម្សាន្ត​នានា​ ក៏​ដូច​ជា​ពិធី​ប្រណាំងទូក​ខាងមុខ ផ្លូវ​ដែល​ត្រូវ​បិទ​មាន​ដូច​ខាងក្រោម​៖
1.​ ផ្លូវ​ ២៩៤​ កែង​ផ្លូវ​នរោត្តម​
2.​ ផ្លូវ​សុ​រ៉ា​ម្រិ​ត​ កែង​នាគ​បាញ់​ទឹក​
3.​ ផ្លូវ​ ២៤០​ កែង​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​
4.​ ផ្លូវ​ ២៤០​ កែង​ ផ្លូវ​សុធារស់​
5.​ ផ្លូវ​ប៉ាស្ទ័រ​ ៥១​ កែង​វត្ត​លង្កា​
6.​ ផ្លូវ​២៤០​ កែង​ផ្លូវ​ប៉ាស្ទ័រ​ ៥១
7.​ ផ្លូវ​ ២២២​ កែង​ផ្លូវ​ប៉ាស្ទ័រ​ ៥១
8.​ ផ្លូវ​ ១៨៤​ កែង​ផ្លូវ​នរោត្តម​
9.​ ផ្លូវ​ ២៤០​ កែង​ផ្លូវ​នរោត្តម​
10.​ រោងកុន​លុ​ច​ កែង​ផ្លូវ​នរោត្តម​
11.​ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ កែង​វត្ត​បទុម​
12.​ ផ្លូវ​លេខ​១៩​ កែង​ ផ្លូវ​លេខ​១៣
13.​ ផ្លូវ​១៩​ កែង​ផ្លូវ​១៨៤

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ជ្រាប​ជា​ព័ត៌មាន​ នឹង​ចូលរួម​គោរព​តាម​សេចក្តីណែនាំ​នេះ​ ដើ​ម្បី​ងាយស្រួល​ដល់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ ជា​ពិសេស​ដើ​ម្បី​កុំឲ្យមានការ​កកស្ទះ​ និង​ងាយស្រួល​ដល់​អ្នក​ថ្មើ​រ​ជើ​ង ​ដើ​ម្បី​ដើរ​ចូល​ទស្សនា​កម្មវិធី​កម្សាន្ត​នានា​
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.