ផ្ទះ ព័ត៌មានជាតិ រថយន្តស្ទូចដឹ...

រថយន្តស្ទូចដឹកម៉ាស៊ីនភ្លើង បុកបង្គោលភ្លើង បោលធ្លាក់ប្រឡាយ ចុះត្រាំទឹកស្អុយទាំងព្រឹក

0

ភ្នំពេញ: រថយន្តស្ទូចមួយគ្រឿងមានដឹកម៉ាស៊ីនភ្លើង បោលលឿន ជ្រុលទៅចង្កូតធ្លាក់ប្រទ្បាយទឹកស្អុយ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ខ្ទេចមួយដើម កាលពីព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្ក ប្រភេទរថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1387 ដឹកម៉ាស៊ីនភ្លើង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចខាងលើរេចង្កូតទៅស្តាំ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ខ្ទេចអស់មួយដើម បែកទាំងខឿនមាត់ប្រឡាយ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ។

តាមប្រភពពីបុរសម្នាក់ ជាអ្នកបើកបររថយន្តខាងលើ បានឲ្យដឹងថា មុនកើតហេតុ គាត់បានបើករថយន្ត ដឹកម៉ាស៊ីនភ្លើងមួយគ្រឿង ចេញពីភ្នំពេញ ក្នុងគោលបំណងយកទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបែកកង់មុខខាងស្តាំ ទើបទាញចង្កូតរេធ្លាក់ចូលប្រឡាយតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យផលប៉ះពាល់ និងខូចខាត រួចបានយករថយន្តខាងលើ ទៅឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុង ចំណែកម៉ាស៊ីនភ្លើង ត្រូវបានខាងរថយន្ត ហៅរថយន្តស្ទូចផ្សេងទៀត មកស្ទូចលើកចេញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.