ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! គ...

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅស្រុកកំពង់ត្រឡាច បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

0

កពង់ឆ្នាំង: កាលពីវេលាម៉ោង ២១ និង ៣៥នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចន្លោះគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិតភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ផា ស៊ីថា ភេទប្រុស អាយុ ២៩ ឆ្នាំ។ ចំណែកអ្នករួមដំណើរឈ្មោះ ប៉ក់ គឹមសួរ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដា Zoomer ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-7147 ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកជាមួយនិងរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-5892 បើកបរដោយជនមិនស្គាលអត្តសញ្ញាណ រត់គេចខ្លួន ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.