ផ្ទះ ព័ត៌មានជាតិ ភ្លើងឆេះសណ្ឋា...

ភ្លើងឆេះសណ្ឋាគារមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ រកឃើញគ្រឿងញៀនជាង ២០គីឡូក្រាម

0

ព្រះសីហនុ: កាលពីថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ មានករណីអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែង សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង ២០គីឡូក្រាម ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងញៀនទាំងត្រូវសមត្ថកិច្ចប្រទះឃើញ បន្ទាប់ពីចេញអន្តរាគមន៍ជួយពន្លត់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ។

បញ្ជាក់៖ ទីតាំងកើតហេតុ និងរកឃើញគ្រឿងញៀននេះ ជាកន្លែងស្នាក់នៅរបស់ជនជាតិចិន។

ក្រោយកើតហេតភ្លាមៗ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ ប្រុស ២នាក់ ស្រី ២នាក់ យកទៅសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកំណត់មុខសញ្ញាជនពាក់ព័ន្ធចរាចរណ៍ និងលាក់ទុកគ្រឿងញៀន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.