ផ្ទះ ព័ត៌មានជាតិ Update៖ យោធាម...

Update៖ យោធាម្នាក់បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់

0

ភ្នំពេញ: កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៥ និង ៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវបេតុង ២១៧ ស្ថិតភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើរហេតុ មានរថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2E-3262 បើកបរដោយឈ្មោះ សួន ភក្តី ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ យោធា រស់នៅភូមិថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកដល់ចំណុចកើតហេតុ ធ្វើការបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទិសដៅពីលិចទៅកើត ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9689 បើកបរដោយឈ្មោះ បូ សំណាង ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាន់ហ្រ្វាំងមិនទាន់ បុកចំពីក្រោយដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.