ផ្ទះ ព័ត៌មានជាតិ អុញ! មើលមួយភ្...

អុញ! មើលមួយភ្លែត ស្មានតែកន្លែងលក់អេតចាយ ការពិតផ្ទះស្តុក…

0

កណ្ដាល: កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០នាទី កម្លាំងមន្ត្រីជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចោរកម្ម ស្ថិតភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យចំនួន ៤នាក់រួមមាន៖
១/ឈ្មោះ កង ទី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
២/ឈ្មោះ អាត លាភ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិអំពិល សង្កាត់ពន្សាំង ខណ្ឌ័ព្រែកព្នៅ ភ្នំពេញ។
៣/ឈ្មោះ វុទ្ធី ដាវីត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
៤/ឈ្មោះ ចាន់ សុខលី ហៅជយ័ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
– ម៉ូតូ ៧គ្រឿងម៉ាក សង់ ៣គ្រឿង កុប ១គ្រឿង និច ១គ្រឿង សង់កូរ៉េ ១គ្រឿង យ៉ាម៉ាហា ១គ្រឿង
-ស្ពាន់ ១ឡាំង
-ទូរស័ព្ទ ៧គ្រឿង
-ជញ្ជីងសំរាប់ថ្លឹងសារធាតុញៀនចំនួន ១
-សារធាតុញៀនចំនួន ៥កញ្ចប់មធ្យម
-សម្ភារ:សំរាប់សេពសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.