ផ្ទះ ព័ត៌មានជាតិ ពីរករណីទៀតហើយ...

ពីរករណីទៀតហើយ ចោរលួចម៉ូតូ ពលរដ្ឋរិះគន់ អធិការខណ្ឌ៧មករា មិនទាន់ចាប់ជនសង្ស័យបាននៅទ្បើយ

0

ភ្នំពេញ: ប្រជាពលរដ្ឋ បានប្រាប់ Post News នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូម៉ាក WAVE ពណ៌ខ្មៅ ស្លាកលេខ1BM-6612 ទុកនៅមុខ Office វេលាម៉ោង ៧ និង៥១នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋ ដើម្បីចាត់ការតាមនិតីវិធីច្បាប់។

មួយរយ:ចុងក្រោយនេះ ក្នុងខណ្ឌ៧មករា មានសកម្មភាព លួចម៉ូតូជាញឹកញយ មិនដែលចាប់ជនសង្ស័យបាននោះទេ ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ក៏មានករណីបុរសម្នាក់ ត្រូវជនសង្ស័យលួចម៉ូតូ ម៉ាកឌុក ស្លាកលេខភ្នំពេញ 1CS-6660 ស៊េរីឆ្នាំ២០១ យកទៅបាត់ផងដែរ។

ពលរដ្ឋសូមសំណូមពរដល់លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គួរជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតជាប្រចាំ ក៏ដូចជាយកចិត្តទុកដាក់ ចំពោះពលរដ្ឋផង ខណ:មានទាំងកាមេរ៉ាសុវត្ថិភាពហើយ នៅមិនអាចស្រាវជ្រាវ ចាប់បានជនសង្ស័យ យកមកផ្តន្ទាទោសបានទៀត តើដល់ពេលណាទៅ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.