ផ្ទះ ព័ត៌មានជាតិ សេចក្តីបកស្រា...

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស ជុំវិញករណីជនស៊ីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀន

0

ភ្នំពេញ: សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនស៊ីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀន នៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឲ្យក្រុមជនស្លៀកស៊ីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡើយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វើសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។

បញ្ជាក់៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការសហការជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការណ៍មិនឲ្យមានករណីនេះកើតឡើងទៀតឡើយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.