ផ្ទះ ព័ត៌មានជាតិ លាន់ដូចរន្ទះ!...

លាន់ដូចរន្ទះ! ទំនងស្រវឹង យុវជនម្នាក់បើកម៉ូតូរេចង្កូត ទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង ២នាក់ នៅកន្លែងកើតហេតុ

0

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១២ និង ០០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ៥៦A ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ​ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ បើកបរដោយឈ្មោះ សៀង ចានរ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាក ស្គុបពី ពណ៌ផ្កាឈូក បើកបរដោយឈ្មោះ រី ឡងឌី ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទិសដៅបញ្ច្រាសគ្នា បើកបរមិនប្រកាន់ស្ដាំទំនងស្រវឹង បានរេចង្កូតទៅបុកពេញទំហឹង ដួលបោកក្បាលទៅនឹងថ្នល់ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្ចើការវាស់វែង ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.