ផ្ទះ ព័ត៌មានជាតិ ចោរឆក់២ ក្រុម...

ចោរឆក់២ ក្រុមមានគ្នា៧នាក់ ត្រូវចាប់ខ្លួន ក្នុងនោះ១ក្រុម ធ្លាប់ឆក់ជនជាតិចិន នៅខេត្តព្រះសីហនុបាន៥ម៉ឺនដុល្លារ

0

ភ្នំពេញ: ជនសង្ស័យចំនួន៧នាក់ ជាមុខសញ្ញាចោរឆក់ យ៉ាងសកម្ម ដែលស្ថិតនៅក្នុងក្រុម២ផ្សេងគ្នា ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ចោមចៅទី ៣ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានជាបន្តបន្ទាប់។
ក្នុងនោះក្រុមទី១ ឆក់ទូរស័ព្ទអ្នកដំណើរ តាមម៉ូតូកង់បី នាវេលាយប់រំលងអធ្រាត្រ ចំណែកក្រុមទី២ ធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅឯខេត្តព្រះសីហនុ កាលពីជាងកន្លះខែមុន បានលុយជាង៥ម៉ឺនដុល្លារ។

ការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ថានី យ៍ប្រេង តាមមហាវិថីសហព័ន្ធ រុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច្ចបានឲ្យដឹងថា ជនសង្ស័យក្រុមទី១ ត្រូវចាប់ខ្លួនបានចំនួន៤នាក់ រួមមាន១,ឈ្មោះ សឿន អាណាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ខឿន សុភារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង ខណ្ឌសែនសុខ ទី៣ឈ្មោះ អួន លីមហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤ ឈ្មោះ ប្រុស ម៉េងហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមនេះ ជិះម៉ូតូ២គ្រឿង ចេញធ្វើសកម្មភាព គឺទី១ ម៉ាកហុងដាឌ្រីមសង់ ០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GI-5018 និងទី២ ម៉ាកហុងដាឌ្រីមសង់ ០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HA-0531។
ចំណែកក្រុមទី២ មានគ្នាចំនួន៣នាក់ រួមមាន១,ឈ្មោះ ធឿន ពុទ្ធា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ២,ឈ្មោះ ថន មករា អាយុ១៨ឆ្នាំ រស់នៅភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៣ ,ឈ្មោះ រង សារ៉ារិទ្ធី អាយុ១៨ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមលោកវរ:សេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ជនសង្ស័យក្រុមទី២ ដែលមានគ្នា៣នាក់នេះ កាលពីកន្លះខែមុន គឺបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅឯខេត្តព្រះសីហនុបានលុយរហូត៥ ម៉ឺនដុល្លារឯណោះ។

លោកអធិការបានបន្តថា មុនពេលឈានដល់ការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ បែបនេះ គឺជនសង្ស័យក្រុមទី១ ដែលមានគ្នា៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះម្នាក់ឈ្មោះ លីម ចែ ភេទប្រុស ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណ:ដែល ជនរងគ្រោះ កំពុងធ្វើដំណើរតាម Pass App ១គ្រឿង នាវេលាយប់រំលងអធ្រាត្រ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យ បានឆក់យកទូរស័ព្ទ ដៃ ពីជនរងគ្រោះម៉ាក IPhone 6Plus. ពណ៌ផ្កាឈូក បានសម្រេច។

លោកបានបន្តទៀតថា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងល្បាត ក៏ប្រទះឃើញសកម្មភាពជាក់ស្ដែង ទើបដេញតាមឃាត់បានជ នសង្ស័យម្នាក់ ឈ្មោះ ប្រុស ម៉េងហុង រួចនាំយកទៅសាកសួរទាំងយប់។ លុះនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាដដែល នគរបាល ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បាននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួន ទើបចាប់ខ្លួនបក្ខពួក ៣នាក់បន្ថែមទៀត ។ បន្ទាប់មកទៀតកម្លាំងនគរបាល របស់លោក បានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបានក្រុមទី២ យកមកសាកសួរបន្ត ហើយបានដឹងថា ជនសង្ស័យក្រុមទី២នេះ មិនធម្មតាឡើយ គឺជាមុខសញ្ញាឆក់ យ៉ាងសកម្ម និងធ្លាប់ឆក់យកកាបូបលុយជនជាតិចិន នៅខេត្តព្រះសីហនុយកលុយអស់ ចំនួន៥ម៉ឺនដុល្លារ។

បច្ចុប្បន្នកម្លាំង បានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកានសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ហើយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.