ផ្ទះ ព័ត៌មានជាតិ ស្ត្រីលក់ខោអា...

ស្ត្រីលក់ខោអាវតាមអនទ្បាញម្នាក់ ត្រូវរថយន្ត Ford ស្លាកលេខ ភ្នំពេញ 2AZ-7011 បុកបណ្ដាលឲ្យរងរបួស ហើយបើករត់បាត់ ជនរងគ្រោះដាក់ពាក្យប្ដឹងហើយ

0

ភ្នំពេញ: ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៩ និង៤៥នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្ដុំក្បាលមាន់ចែ ស្ថិតក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយពីរនាក់ម្ដាយ និងកូន បានចេញពីហូបការគេ នៅហាងឡាក់គីស្តា ហើយហៅ PassApp ជិះត្រលប់ទៅផ្ទះវិញ ក៏ត្រូវរថយន្តម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7011 បានបុកបណ្ដាលឲ្យរងរបួស និងខូចខាតម៉ូតូកង់បី។

ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះ មានអាយុ ៣៧ឆ្នាំ មុខរបរ អ្នកលក់ខោអាវតាមអនទ្បា ក្រោយកើតហេតុ បានទៅដាក់ពាក្យបណ្ដឹង នៅអធិការខណ្ឌទួលគោក ដើម្បីឲ្យសមត្ថកិច្ច ជួយធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តនោះ មកចាត់ការតាមផ្លូវច្បាប់។

ជនរងគ្រោះ បានសូមសំណូមពរឲ្យម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយផង កុំអាងបើកបុកគេហើយ រត់គេចខ្លួន មិនចូលមកដោះស្រាយបែបនេះ ធ្វើដូចជាគ្មានច្បាប់ទម្លាប់ក្នុងសង្គម ទោះបីយ៉ាងណាក៏មិនអាចរួចខ្លួនបានដែរ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំយកគំរូតាមករណីខាងលើនេះ៕ ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត!!!

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.