ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់បើក...

បុរសម្នាក់បើករថយន្ត Meszdes G63 ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមានអ្នករបួសស្រាល

0

ភ្នំពេញ: នៅម៉ោង ១២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវ ១៧៣ កែងផ្លូវម៉ោសេទុង ស្ថិតសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើរហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក Meszdes G63 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-5679 បើកបរដោយបុរសចំណាស់ម្នាក់ មកដល់ចំណុចខាងលើ ធ្វើការបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Scoppy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GX-3720 បណ្ដាលឲ្យអ្នករួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុ ភាគីខាងរថយន្តសងសំណងភាគីខាងម៉ូតូចំនួន ២០០ដុល្លារ បញ្ចប់រឿង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.