ផ្ទះ ព័ត៌មានជាតិ GS300ស្លាកលេខ...

GS300ស្លាកលេខ ភ្នំពេញ 2AX-9798 បើកបុកមន្ត្រីនគរបាលចរាចណ៍ជើងគោក ដែលកំពុងបំពេញភារកិច្ច​ រួចបើកគេចបាត់សង្ស័យអាងខ្នងអ្នកធំ

0

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រាប់ Post News ថានៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មានករណីរថយន្តសេរីទំនើបម៉ាក Lexus GS300ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9798 បានបើកបុកមន្ត្រីនគរបាលចរាចណ៍ជើងគោក ដែលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍នៅ ស្តុបពេទ្យកាល់ម៉ែត ស្ថិតនៅផ្លូវមុន្នីវង្ស ពីរត្បូងទៅជើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះដែលជាមន្រ្តីនគរបាលចរាចណ៍ជើងគោកម្នាក់ កំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍នៅស្តុបកន្លែងកើតហេតុខាងលើ ខណះពេលនោះរថយន្តបង្កសេរីទំនើបម៉ាក Lexus GS300ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9798 បើកបំពានភ្លើងស្តុបដោយមិនគោរពច្បាប់ចរាចណ៍ ទើបជនរងគ្រោះចូលទៅឃាត់ប៉ុន្តែអ្នកបើកបរមិនព្រមឈប់ហើយថែមទាំងបុកជនរងគ្រោះដែលជាមន្រ្តីនគរបាលបណ្តាលឲ្យខ្ទាតប្រហែល៥ម៉ែត្រ និងរងរបួស រួចបើករថយន្តគេចតែម្តង ពេលនោះជនរងគ្រោះព្យាយាមដេញតាមដែរ តែតាមមិនទាន់ព្រោះរថយន្តខាងលើបើកដូចហោះ សង្ស័យតែអាងខ្សែរអ្នកធំហើយ ទើបហ៊ានធ្វើបែបនេះ នេះជនរងគ្រោះជាមន្ត្រីនគរបាលផងនៅអ្នកបើកបរមិនគោរពហើយថែមទាំងបុកទៀត ចុះទម្រាំប្រជាពលរដ្ឋធម្មតាប្រហែលជាបាត់បង់ជីវិតហើយ។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅមន្ត្រីនគរបាលយុត្តិធម៌រួចរាល់ហើយ ដើម្បីឲ្យម្ចាស់រថយន្តសូមចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។

ស្របពេលនេះផងដែរជនរងគ្រោះសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

សូមបងប្អូនជួយ Share 🙏 ដណឹងនេះទៅដល់ម្ចាស់ឡានផង

ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត្តិ

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.