ផ្ទះ ព័ត៌មានជាតិ សង្វែកណាស់! ស...

សង្វែកណាស់! ស្ត្រីម្នាក់ខំធ្វើចំការទាំងមិនដឹងខ្លួនឈឺ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់ចោលប្តី និងកូន

0

កណ្តាល: គួរឲ្យសង្វែកណាស់ ស្ត្រីម្នាក់ខំធ្វើចម្ការទាំងមិនដឹងខ្លួនឈឺ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាល ពេទ្យមិនអាចជួយបាន ស្លាប់ចោលប្តី និងកូន បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៤០នាទី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកប៉ាន ឃុំត្រើយស្លា
ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ អ៊ឺត ស៊ូម៉េង ភេទស្រី ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។
តាមការបំភ្លឺ របស់ ឈ្មោះ សួ ស៊ូមី ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល
(ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)
បានប្រាប់សមត្ថកិច្ច ថា នៅថ្ងៃទី ០៣ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង
៧និង០០នាទី ឈ្មោះ អឿង គីមសួ (ត្រូវជាឪពុក)និងឈ្មោះអ៊ឺត ស៊ូម៉េង (ម្តាយ) បានចេញពីផ្ទះទៅចម្ការ ដោយម្តាយ ជិះកង់ ឯឪពុកជិះម៉ូតូ ហើយខ្លួននៅចាំផ្ទះ ។ រហូតដល់ម៉ោង០៦និង០០នាទីល្ងាចស្រាប់តែឃើញឪពុក ជិះម៉ូតូមកផ្ទះហើយប្រាប់កូនស្រី ថា ទៅជួយយកម្តាយ នៅចម្ការព្រោះថា ម្តាយខ្យល់គ ឪពុកបានជិះម៉ូតូឌុបកូនទៅដល់ចម្ការ ឃើញម្តាយ កំពុងដេកនៅក្បែរចិញ្ចើមផ្លូវ កូនក៏ស្រែកហៅថាម៉ែៗ ទៅផ្ទះនៅដេកអីហ្នឹង? ម្តាយបានឆ្លើយថា អញចាំទៅផ្ទះយូរហើយ ព្រោះមូសខាំណាស់។ ពេលនោះកូន និងប្ដីបានលើកជនរងគ្រោះដាក់លើម៉ូតូ តែលើកមិនទាន់ដល់ផងម៉ូតូ ក៏ដួលសង្កត់ដៃជនរងគ្រោះ បណ្ដាលឲ្យជាំ ។ លុះដល់ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៩ម៉ោង០៨និង០០នាទី ក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែត្រ ពេលទៅដល់ពេទ្យប្រាប់ថា ជនរងគ្រោះមានជំងឺលើសឈាម ហើយដាច់សរសៃឈាមក្នុងខួក្បាល មិនអាចវះកាត់កើតទេ ទើបដឹកជនរងគ្រោះមកផ្ទះវិញ ពេលមកដល់ផ្ទះ បាន ១០នាទី ជនរងគ្រោះក៏បានស្លាប់តែម្តង ។
បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុស្រុក កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យឃុំ បានធ្វើការពិនិត្យសាកសពឃើញមានស្នាមជាំនៅនឹងដៃក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ក្រោយពិនិត្យរួច សពបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.