ផ្ទះ ព័ត៌មានជាតិ Nx200tស្លាលេខ...

Nx200tស្លាលេខភ្នំពេញ2BC-3383 បុកជាមួយរថយន្ត២គ្រឿងទៀតនៅស្រុកព្រៃនប់

0

ព្រះសីហនុ: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង នៅលើផ្លូវជាតិលេខ៤ ភូមិទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទី១ម៉ាកLEXUS Nx200t ពាក់ស្លាលេខ ភ្នំពេញ2BC-3383 ធ្វើដំណើរដោយគ្នា៣នាក់ បានបើកវ៉ាជែងរថយន្តធុនធំមួយគ្រឿងមិនផុតក៏ជ្រុលទៅប៉ះរថយន្តធំ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចរួចរេចង្កូតទៅខាងឆ្វេង បុករថយន្តមួយគ្រឿងទៀតម៉ាកហាយឡែឌឺដែលកំពុងបើកចេញពីសាលារៀនទួលទទឹងបណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកតែម្តង។

ភ្លាមៗរថយន្តធុនធំបានបន្តដំណើរទៅបាត់ បន្សល់ទុករថយន្ត២គ្រឿងដើម្បីរងចាំការដោះស្រាយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.