ផ្ទះ ព័ត៌មានជាតិ រថយន្ត CRV បើ...

រថយន្ត CRV បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: ជនជាតិចិនមួយក្រុមស្រវឹងជោកជាំ បានបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១២ និង៣៥នាទីរំលងអធ្រាត្រថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារទួលគោក ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម មានគ្នា៣ទៅ៤នាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7501 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបររថយន្តបង្កខាងលើស្រវឹង មិនអាចគ្រប់គ្រងដៃចង្កូតបាន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ចំណែកឯរបាំងថ្មពុះចែកទ្រូងផ្លូវ បានខូចខាតវៀចអស់មួយកង់ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយកវត្ថុតាង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.