ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់បើក...

បុរសម្នាក់បើករថយន្ត ទៅបុកអ្នកថ្មើរជើង បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ

0

កំពង់ធំ: កាលពីវេលាម៉ោង ២២ និង ៣៥នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ១៣៣-១៣៤ ស្ថិតភូមិក្រញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក toyota hillux ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-1299 ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ជ្រី ម៉ារីន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ អាជីវករ មលដល់ចំណុចកើតហេតុ បានបុកបុរសម្នាក់ ឈ្មោះ ចេង ប្រុស ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិតាញ៉ោក ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរ កសិករ ដើរឆ្លងថ្នល់មិនប្រយ័ត្ន បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងឃាត់ខ្លួនជនបង្ក និងវត្ថុតាង ទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.