ផ្ទះ ព័ត៌មានជាតិ ពលរដ្ឋហួសចិត្...

ពលរដ្ឋហួសចិត្ត ចោរឆក់ទូរស័ព្ទដៃ រត់ទៅប្តឹងប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយដេញចាប់ បែរជាឆ្លើយថា មិនមែនទឹកដីខ្លួនទេ

0

ភ្នំពេញ: កាលពីវេលាម៉ោង១០ និង ៣៩នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចលើស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានករណីបុរសម្នាក់ ត្រូវជនសង្ស័យឆក់ទូរស័ព្ទដៃ បានសម្រេច ខណ:កំពុងជិះម៉ូតូកង់បី PassApp។

ជនរងគ្រោះឈ្មោះ លាង វណ្ណ: ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងកញ្ចក់ ស្នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងសង្សារ បានជិះលើម៉ូតូ Passap ត្រលប់ទៅផ្ទះវិញ នៅឯម្ដុំផ្សារស្ទឹងមានជ័យ ខណ:មកដល់ស្ពានអាកាស ស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស្កុបពី មិនចាំស្លាកលេខ មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន7 plus ពីដៃជនរងគ្រោះ បានសម្រេច ហើយជិះគេចខ្លួនបាត់តែម្ដង។

ភ្លាមៗនោះ អ្នករត់កង់បីមួយគ្រឿងទៀត ដែលឃើញហេតុការណ៍ បានទៅប្តឹង នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ តែបែរជាសមត្ថកិច្ច ឆ្លើយថា មិនមែនទឹកដីខ្លួនទេ។

ករណីនេះ បានធ្វើឲ្យពលរដ្ឋ អស់សង្ឃឹមយ៉ាងខ្លាំង ចំពោះសមត្ថកិច្ចប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ហាក់គ្មានទំនួលខុសត្រូវទាល់តែសោះ ខណ:ចោរឆក់ទូរស័ព្ទ ក្បែរគោលដៅខ្លួនហើយ បែរជាមិនអើពើ និងឆ្លើយយករួចខ្លួនទៅវិញ តើពួកគាត់ រំពឹងលើអ្នកណា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.